









នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឈួន ឡេង អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវបណ្ឌិត អ៊ុក មាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជេីញចូលរួមពិធីបុណ្យសពឧបាសិកា លីម អេងលាន ត្រូវជាបងស្រីបង្កើតរបស់លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ រដ្ឋសភា និងឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា។
ឧបាសិកា លីម អេងលាន បានទទួលមរណភាពនៅប្រទេសបារាំង នាថ្ងៃពុធទី៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១:៥០នាទី រំលងអាធ្រាត្រ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យសពប្រព្រឹត្តទៅតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា