




នាល្ងាចថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ចឹក ហេង សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកាគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី សុខ សារី ត្រូវជាភរិយារបស់លោក ហួរ តារ៉ា សមាជិកក្រុមប្រឹក្សាស្រុកបែងមានជ័យ ខេត្តព្រះវិហារ ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន (មហារីកពោះវៀនធំ) ស្ថិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារខេត្តព្រះវិហារ។
ក្នុងឱកាសនោះដែរ លោកជំទាវបានជូនសម្ភារៈ និងថវិកាមួយចំនួនសម្រាប់ជាជំនួយព្យាបាលបន្ត។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន