




នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សត ណាឌី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមប្រគល់ផ្ទះប្រក់ស័ង្កសីជូនលោកយាយ ញ៉ូវ ពួន ដែលមានជីវភាពខ្វះខាត និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៤០គ្រួសារ ស្ថិតនៅក្នុងភូមិដូនឯម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។
ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភសម្ភារៈផ្ទះបាយចំនួន ១ឈុត និងផ្តល់ថវិកា ចំនួន១០.០០០រៀល និងក្រមាចំនួន១ក្នុងមួយគ្រួសារ ជូនប្រជាពលរដ្ឋចំនួន៤០គ្រួសារផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤