ឯកឧត្តម ម៉ាន់ ឈឿន ​បាន​បន្តគោរព​ប្រតិបត្ត​វប្បធម៌ នៃ​ក្តី​អាណិត​ស្រឡាញ់ និងសិល្បៈ នៃ​ការ​ចែក​រំលែក​តាម​សង្វាក់​ភ្លៀង​រលឹម ជូន​កង​កម្លាំង​នៅ​តាម​គោលដៅ​ការពារ​សន្តិសុខ​ផង និង​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩​ក្នុង​ភូមិសាស្ត្រ ខណ្ឌ​ពោធិ៍សែនជ័យ​រាជធានី​ភ្នំពេញ
 
ចែករំលែក ៖

នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានបន្តគោរពប្រតិបត្តវប្បធម៌ នៃក្តីអាណិតស្រឡាញ់ និងសិល្បៈ នៃការចែករំលែកតាមសង្វាក់ភ្លៀងរលឹម ជូនកងកម្លាំងនៅតាមគោលដៅការពារសន្តិសុខផង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្តចំពោះការខិតខំបំពេញការងារដោយពុំគិតពីការហត់នឿយ និងជួបការខ្វះខាតក្នុងជីវភាពខ្លះៗ តែមិនបានទម្លាក់ដៃការងារឡើយ។ សូមគោរពកោតសរសើរចំពោះការខិតខំ និងបន្តរួមគ្នាអនុវត្តវិធានការ ៣ការពារ និង៣កុំ ឱ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំ ធ្វើការប្តូរឥរិយាបថក្នុងបរិបទថ្មី ដោយធ្វើការរស់នៅតាមបែបគន្លងថ្មី និងទៅចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា ស្របតាមផែនការណែនាំរបស់រាជរដ្ឋាភិបាល។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភជូននូវអង្ករ ៨០គីឡូក្រាម និងកន្សែងពោះគោ ៦កន្សែង។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ