លោកជំទាវ មាន សំអាន៖ ជំរុញដល់អាជ្ញាធរខេត្ត ស្រុក និងក្រុមប្រឹក្សាឃុំ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានល្អប្រសើរ លឿន និងរហ័ស ទាំងសេវាចាំបាច់ និងសេវាតម្រូវការនានា
 
ចែករំលែក ៖

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវេង និងខេត្តស្វាយរៀង)  ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម បានជំរុញដល់អាជ្ញាធរខេត្ត ស្រុក និងក្រុមប្រឹក្សាឃុំ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ តាមរយៈការខិតខំយកចិត្តទុកដាក់ផ្តល់សេវាចាំបាច់ និងសេវាតម្រូវការនានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ដោយជៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ចិត្តពីសំណាក់ប្រជាពលរដ្ឋ។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នៅស្រុកបាភ្នំ ខេត្តព្រៃវែង មកពីឃុំចំនួន៦ គឺឃុំបឹងព្រះ ឃុំជើងភ្នំ ឃុំឈើកាច់ ឃុំស្តៅកោង ឃុំស្ពឺ ក និងឃុំស្ពឺ ខ សរុបចំនួ៤៨នាក់ នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាលាស្រុកបាភ្នំ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ មាន សំអាន ប្រធានក្រុម បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរខេត្ត ស្រុក ឃុំ សង្កាត់ បងប្អូនប្រជាពលរដ្ឋ។

ពីធីសំណេះសំណាលនាឱកាសនេះ ដើម្បីជួបផ្ទាល់ជាមួយអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ សង្កាត់ ចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក ស្វែងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្វែងយល់ផែនការឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ស្តាប់ដោយផ្ទាល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ឬតម្រូវការជាអាទិភាព ទិសដៅ និងលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ ដែលឃុំសង្កាត់នីមួយៗបានដាក់ចេញកន្លងមក។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ