









នាព្រឹកថ្ងៃ១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយក្រុមប្រឹក្សាឃុំ បានអញ្ជើញចុះសំណេះសំណាលជាមួយម្ចាស់សិប្បកម្មផលិតជីសរីរាង្គមួយកន្លែងដែលមានគុណភាពល្អ ដោយប្រើប្រាស់វត្ថុធាតុដើមរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានដូចជា៖ លាមកសត្វ ផេះ អង្កាម និងភក់ដីបាតបឹង ដើម្បីជាការឆ្លើយតបនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការជំរុញឱ្យសិប្បកម្មក្នុងស្រុកបម្រើឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន និងដើម្បីកាត់បន្ថយការនាំចូលពីបរទេស ស្ថិតនៅឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ សូមជម្រាបផងដែរថា ឃុំជ្រៃ ស្រុកថ្មគោល គឺជាស្រុកជម្រុកស្រូវ ក្នុងខេត្តបាត់ដំបង ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤