ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង និងលោកជំទាវ អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ទឹម ផន និងលោកជំទាវ ដល់គេហដ្ឋាន
 
ចែករំលែក ៖

នាល្ងាចថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង លោកជំទាវ ស្រ៊ួ ណារិយ៉ា បានអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ព្រមទាំង លោកជំទាវ ដល់គេហដ្ឋាន។

ការអញ្ជើញសួរសុខទុក្ខនេះ ធ្វើឡើងនៅគេហដ្ឋានរបស់ឯកឧត្តម ទឹម ផន ដែលស្ថិតនៅក្នុងបុរីជីបម៉ុងលែន សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងអំឡុងពេលដែលឯកឧត្តមកំពុងសម្រាកព្យាបាលជំងឺ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង បានពាំនាំនូវការសាកសួរសុខទុក្ខ និងជូនពរ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនក្រុមគ្រួសារឯកឧត្តម ទឹម ផន ផងដែរ៕

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៥ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ