




នារសៀលថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត អ៊ុក គង់ សមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកមេឃុំ ជំទប់ សមាជិកក្រុមប្រឹក្សា លោកមេភូមិ ស្មៀន ជំនួយការ និងលោកនាយកប៉ុស្តិ៍រដ្ឋបាលឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីស្វែងយល់អំពីការងាររដ្ឋបាលដែលឃុំបានអនុវត្តន៍កន្លងមក ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន និងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា