ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ បានបើកកិច្ចប្រជុំផ្ទៃក្នុង តាមប្រព័ន្ធអនឡាញ (ZOOM ) ក្រោមអធិបតីភាពឯកឧត្តម គង់ សារាជ ប្រធានក្រុម ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន ៤
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩:០០នាទី ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ បានបើកកិច្ចប្រជុំផ្ទៃក្នុង តាមប្រព័ន្ធអនឡាញ (ZOOM ) ក្រោមអធិបតីភាពឯកឧត្តម គង់ សារាជ ប្រធានក្រុម ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន ៤ រួមមាន៖                                                   

១.  ពិនិត្យពិភាក្សា និងត្រៀមយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិល ធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ ។

២.  ពិនិត្យពិភាក្សា និងត្រៀមយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិល ធីឌី សម្រាប់គម្រោងអភិវឌ្ឍខែ្សបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០ គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ឡាវ។

៣-  ពិនិត្យពិភាក្សា និងត្រៀមយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។

៤.  ពិនិត្យពិភាក្សា និងត្រៀមយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឹរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្គាវ៉ាត់ ខេត្តកោះកុង។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ