





នាល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ និងសិស្សានុសិស្សដែលកំពុងសិក្សានៅសាលានូរូលហ៉ីឌើយះ ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈអ៉ីម៉ាំខេត្ត ក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន និងបានឧបត្ថម្ភអង្ករ ចំនួន៥០០គីឡូក្រាម ព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយរបស់សប្បុរសជន ដែលរស់នៅក្នុងភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥