លោកជំទាវ ឃួន ឃុនឌី សមាជិកា​គណៈ​កម្មការ​ទី៥​ព្រឹទ្ធសភា និងជា​សមាជិកា ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី៨ ​បាន​ចុះ​ជួប​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខ​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំជ័យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកា ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិកក្រុមប្រឹក្សាឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្នុងឱកាសនោះលោកជំទាវបានផ្តាផ្ញើសួរសុខទុក្ខនឹករលឹកពីសំណាក់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។ លោកជំទាវ បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរនិងបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវបន្តអនុវត្តន៍រួមគ្នាជាប្រចាំនូវវិធានការ៣ការពារ និង៣កុំ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ នៅកិច្ចបញ្ចប់នៃកម្មវិធីលោកជំទាវបានឧបត្ថម្ភសម្ភារមួយចំនួនរួមមានក្រមារចំនួន៧៥ក្រមា សារ៉ុងចំនួម២៥សារ៉ុង ម៉ាស់ចំនួន១០ប្រអប់ និងសាប៊ូចំនួន៥២ដុំ ស្ថិតនៅ សាលាឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ