លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញចូលរួមសិក្ខាសាលាពិនិត្យចុងក្រោយលើ «ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រឆ្ពោះទៅការបង្កើតផែនការសកម្មភាពជាតិស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ»
 
ចែករំលែក ៖

នាថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទីព្រឹក លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមសិក្ខាសាលាពិនិត្យចុងក្រោយ លើ «ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ឆ្ពោះទៅកាន់ផែនការសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ» ក្រោមអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅសណ្ឋាគារកំាបូឌីយ៉ាណា។
ក្នុងគោលបំណង ដើម្បីប្រមូលធាតុចូលចុងក្រោយ និងផ្ទៀងផ្ទាត់ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ សម្រាប់ផែនការសកម្មភាពជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (NAP-WPS) របស់កម្ពុជា និងដើម្បីជំរុញមាគ៌ាច្បាស់លាស់ ភាពស៊ីសង្វាក់គ្នា និងភាពជាម្ចាស់ការនៅកម្រិតថ្នាក់ជាតិ ដើម្បីឆ្ពោះទៅរកការរៀបចំសេចក្តីព្រាងផែនការសកម្មភាព ជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ និងការអភិវឌ្ឍជាបន្តបន្ទាប់។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស ដែលមានសមាសភាពមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានា និងដៃគូអភិវឌ្ឍន៍ សរុបចំនួនប្រមាណ ១០២នាក់ (ស្ត្រី ៨០នាក់)។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ