














នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានរៀបចំពិធីសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នៅសាលភក្តីវិក្រម១ នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធសរុបចំនួន ៧៥រូប (ក្រុមប្រឹក្សាសង្កាត់ ៣៧រូប)។
ឯកឧត្តម បានគូសបញ្ជាក់នូវអនុសាសន៍គន្លឹះចំនួន ៥ចំណុច រួមមាន៖សន្តិសុខ សេដ្ឋកិច្ច សង្គម ស្ថាបនា និងសោភណភាព ដូចជាដាំដើមឈើ កែលម្អចិញ្ចើមផ្លូវ និងទីធ្លាសាធារណៈឱ្យមានរបៀបរៀបរយ ចៀសវាងការលក់ដូរលើចិញ្ចើមផ្លូវសាធារណៈធ្វើឱ្យកកស្ទះចរាចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគទុន ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមពីស្រ្ដី និងយុវជនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាសង្កាត់
សូមបន្តខិតខំបម្រើមូលដ្ឋានរបស់ខ្លួន ឱ្យប្រកបដោយប្រសិទ្ធិភាព និងស័ក្តិសិទ្ធភាព ដោយយកចិត្តទុកដាក់លើការពង្រឹងអភិបាលកិច្ចល្អ សណ្តាប់ធ្នាប់ ស្ថិរភាព ជីវភាព និងវឌ្ឍនភាព ដើម្បីទទួលបានប្រជាប្រិយភាព និងការទុកចិត្តរបស់ប្រជាពលរដ្ឋ សម្រាប់ត្រៀមបោះឆ្នោតក្រោយៗទៀត។
ខ្លឹមសារ៖ ការិយាល័យអមក្រុមភូមិភាគទី១
រូបភាព៖ នាយកដ្ឋានព័ត៌មាន