




នារសៀលថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អៀង សុខុម មេឃុំអំពិលក្រៅ ស្ថិតនៅឃុំអំពិលក្រៅ ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង។
លោក អៀង សុខុម បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៤:០៧នាទីល្ងាច ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន