ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
 
ចែករំលែក ៖

គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និង​អធិការ​កិច្ច​ នៃព្រឹទ្ធសភា (គណៈកម្មការទី១) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៤រួមមាន៖
១-ពិនិត្យលើរបាយការណ៍សកម្មភាពនិងលទ្ធផលការងាររបស់គណៈកម្មការប្រចាំខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ។
២-ពិនិត្យពិភាក្សាអំពីគម្រោងបេសកកម្មរបស់គណៈកម្មការទៅកាន់ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម។
៣-អំពីគម្រោងចំណាយបេសកកម្មខេត្តបីខាងលើ
៤-បញ្ហាផ្សេងៗ

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ​ ៨កេីត ខែស្រាពណ៍​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ