ឯកឧត្តម ខៀវ មុត បាន​អញ្ជើញ​ទៅ​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​លោកជំទាវ អ៊ូច សំអាត ដែលត្រូវជាភរិយាឯកឧត្តម ស្រី បេន
 
ចែករំលែក ៖

នាព្រឹក ថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមដំណើរដោយឯកឧត្តម គិន ណែត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងឯកឧត្តម ហែម ខន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធលោកជំទាវ អ៊ូច សំអាត ដែលត្រូវជាភរិយាឯកឧត្តម ស្រី បេន សមាជិកព្រឹទ្ធសភាភូមិភាគទី៥ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ដោយរោគាពាធ នៅគេហដ្ឋាននៃសពក្នុងក្រុងដូនកែវ ខេត្តតាកែវ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ