ឯកឧត្តម ទេព យុទ្ធី បានអញ្ចេីញចុះពិនិត្យស្ថានភាព​ ជួបសំណេះសំណាលលើកទឹកចិត្តក្រុមគ្រូពេទ្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ​ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ នៅសង្កាត់ព្រៃធំ​ ក្រុងកែប​ ខេត្តកែប
 
ចែករំលែក ៖

នាព្រឹកថ្ងៃសៅរ៍ទី ១៧ ខែកក្តដា ឆ្នាំ ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិគភាគ៥ ដោយមានការចូលរួមពលោកស្រី​ អ៊ុល ភីរុណ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានក្រុមចលនាស្ត្រីខេត្តកែប​ ព្រមទាំងសហការី​ បានអញ្ចេីញចុះពិនិត្យស្ថានភាព​ ជួបសំណេះសំណាលលើកទឹកចិត្តក្រុមគ្រូពេទ្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ​ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ នៅសង្កាត់ព្រៃធំ​ ក្រុងកែប​ ខេត្តកែប។

ក្នុងឱកាសនោះ ឯកឧត្តម បាននាំយកនូវទឹកបរិសុទ្ធវិតាល់ចំនួន ១០កេស និង៥០យួរ​ ឧបត្ថម្ភជូនដើម្បីរួមចំណែកក្នុងសកម្មភាពយុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផងដែរ៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ