









គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ សួន ពុធថាវី អគ្គនាយិកា និងសហការី ដើម្បីស្តាប់ការធ្វើបទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវ ស្តីពីការសិក្សាស្រាវជ្រាវឯកសារ ស្តីពីវឌ្ឍនភាពការងារវិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការនានានៃព្រឹទ្ធសភា ដែលប្រព្រឹត្តទៅនៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
ប្រភព៖ នាយកដ្ឋានព័ន៌មាន