ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យ ឯកឧត្តម Igor Driesmans  ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅបន្ទប់ប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។
នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង និងឯកឧត្តម Igor Driesmans បានវាយតម្លៃខ្ពស់ ប្រកបដោយសុទិដ្ឋិនិយម ចំពោះវឌ្ឍនការនៃការពង្រឹងទំនាក់ទំនងរវាងទ្វេភាគី អឺរ៉ុប-កម្ពុជា ជាពិសេសការពង្រឹងភាពជាដៃគូ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌ និងការអប់រំ និងសន្តិសុខ ដើម្បីកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ ភាគីទាំងពីរក៏បានផ្តោតការផ្លាស់ប្តូរផងដែរលើការលើកកម្ពស់ទូតសភា ការចូលរួមរបស់សហភាពអឺរ៉ុបក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីដែលកម្ពុជាជាម្ចាស់ផ្ទះ, លើកិច្ចសហប្រតិបត្តិការពហុភាគីរវាងកម្ពុជា-សហភាពអឺរ៉ុប នៅក្នុងក្របខណ្ឌតំបន់ ជាពិសេស អាស៊ាន-EU និងលើស្ថានភាពនៃការវិវត្តន៍ថ្មីៗនៅក្នុងតំបន់ និងពិភពលោក នាពេលកន្លងមក រួមទាំង ជម្លោះព្រំដែននិងសង្គ្រាមឈ្លានកម្ពុជា-ថៃ និងជំហររបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការដោះស្រាយដោយសន្តិវិធី, បញ្ហាមីយ៉ាន់ម៉ា, … ។ល។

ខ្លឹមសារ៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ