



















នាល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មហាជនភូមិវាលឃ្មុំ រដូវកាលទី៣ ស្ថិតនៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសសំណេះសំណាល លោកជំទាវ ម៉ាណ ណាវី បានលើកឡើងអំពីការរីកចម្រើនលើគ្រប់វិស័យ និងវឌ្ឍនភាពនៃការអភិវឌ្ឍសហគមន៍អ៉ិស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល មានការរីកចម្រើន ដុះដាលជាច្រើនវិស័យ លើសពីសម័យណាៗទាំងអស់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងធ្វើឱ្យប្រទេសទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមិនមានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។ លោកជំទាវបានបន្តទៀតថា កត្តាទាំងនេះហើយ ដែលធ្វើឱ្យក្នុងសហគមន៍យើង អាចរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ និងកម្មវិធីផ្សេងៗ។ ជាចុងក្រោយលោកជំទាវ បានអំពាវនាវដល់យុវជនទាំងអស់ ជៀសវាងឱ្យឆ្ងាយពីល្បែងស៊ីសង និងគ្រឿងញៀន និងបានជំរុញយុវជនចូលរួមក្នុងសកម្មភាពសង្គមឱ្យច្រើន ដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងសហគមន៍ ឱ្យកាន់តែរីកចម្រើន។ លោកជំទាវ ក៏បានឧបត្ថម្ភថវិកាចំនួន ២.៥០០.០០០រៀល ដល់គណៈកម្មាធិការរៀបចំការប្រកួតនេះផងដែរ។
សូមបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មហាជនភូមិវាលឃ្មុំ មានក្រុមចូលរួមចំនួន១៦ក្រុម ការប្រកួតមានរយៈពេល៥ថ្ងៃ ហើយក្រុមទទួលបានប្រាក់រង្វាន់ មានចំនួន៤ក្រុម ចំណាក់ថ្នាក់លេខ៤ ទទួលបានប្រាក់រង្វាន់ចំនួន ៥០០.០០០រៀល ចំណាក់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់ចំនួន ១.០០០.០០០រៀល ចំណាក់ថ្នាក់លេខ២ ទទួលបានប្រាក់រង្វាន់ចំនួន ២.០០០.០០០រៀល ចំណាក់ថ្នាក់លេខ១ ទទួលបានប្រាក់រង្វាន់ចំនួន ៣.៥០០.០០០រៀល និងពានរង្វាន់មួយ។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី