









គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សា និងគណៈអភិបាលស្រុកកំពង់ត្របែក ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ ការគ្រប់គ្រងចំណូល-ចំណាយរបស់ស្រុក និងបញ្ហាប្រឈមផ្សេងៗ …។
ជំនួបនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកកំពង់ត្របែក ខេត្តព្រៃវែង នារសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន