ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ អញ្ជេីញចុះពិនិត្យ​ស្ថានភាពស្រូវកសិករ​ ពិនិត្យម៉ូទ័រ​បូមទឹក​ និងផ្លូវ​លំក្រាលគ្រួសក្រហម នៅឃុំសែនដី​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​
 
ចែករំលែក ៖

នាល្ងាច​ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦​ នៅឃុំសែនដី​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧​ បានអញ្ជេីញចុះពិនិត្យ​ស្ថានភាពស្រូវរបស់​ប្រជាកសិករ​ ពិនិត្យម៉ូទ័រ​បូមទឹក​ចេញពីប្រឡាយទឹក​នៅ​ម្តុំ​អន្លង់ព័រ​ រហូតទៅដល់​ត្រពាំង​រមាស​ឃុំស្គុះ​ និងពិនិត្យ​ស្ថានភាពផ្លូវ​លំក្រាលគ្រួសក្រហមដែលជាអំណោយរបស់សម្តេច​ឪ​ សម្តេចម៉ែ​ផងដែ​រ ។
បន្ទាប់ពីបានពិនិត្យស្ថានភាពស្រូវ​ និងស្រែរបស់ប្រជាពលរដ្ឋរួច​ ឃេីញថា កន្លែងខ្លះមានទឹកដោយម្ចាស់មានលទ្ធភាពបូមទឹកដាក់​ ហេីយស្រែខ្លះទៀតមិនមានទឹកដោយម្ចាស់មិនមានលទ្ធភាពបូមទឹកដាក់។ ឯកឧត្តមបណ្ឌិត​ នឹងចាត់ក្រុមការងារគ្រឿងចក្រជីកកាត់ផ្លូវដាក់លូបង្ហូរទឹក​ ដេីម្បីជួយសង្គ្រោះដល់ស្រូវប្រជាកសិករដែលមិនមានទឹក។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា​
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ