








នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម អន ស៊ុ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាស់អចលនវត្ថុបញ្ចប់ក្នុងក្រុងសិរីសោភ័ណ និងស្រកមង្គលបូរី ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ និងឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។
ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្ដម គោស៊ុ សារឿត ឯកឧត្ដម អ៊ីឡុង លោកជំទាវ នួម សុភ័ណ ឯកឧត្ដម សេរី កុសល់ ឯកឧត្ដម ខេង ស៊ុម អ្នកតំណាងរាស្រ្តមណ្ឌលខេត្ត បន្ទាយមានជ័យ ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ការចែកបញ្ចប់ក្នុងក្រុង សិរីសោភ័ណ និងស្រុកមង្គលបូរី មានចំនួន៣១ភូមិ ស្មើនឹង ៣០,៩៥៨បណ្ណ ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា