khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់បឹងធំ ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តន៍បន្ត
     
    ចែករំលែក ៖

    ព្រឹកថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់បឹងធំ ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តន៍បន្ត នៅសាលាសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីស្តាប់របាយការណ៍រួច ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងបានផ្តល់អនុសាសាន៍គន្លឹះមួយចំនួនដូចជា៖
    ១-ត្រូវខិតខំប្រមូលកម្លាំងរួម មធ្យោបាយរួម ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩
    ២-បន្តរួមគ្នាអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមានសមត្ថកិច្ច
    ៣-បន្តអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ ដែលនៅតែមានបន្តជាប់ជាប្រចាំ និងធ្វើការផ្លាស់ប្តូរឥរិយាបថដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីឲ្យបានត្រឹមត្រូវ
    ៤-គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ត្រូវតែបន្តអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាការលើកទឹកចិត្ត ឯកឧត្តមប្រធាន បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយ ចំនួនដល់លោក ស្រី សុឃឿនជំទប់ទី១
    thumbnail
     
    សម្តេចប្រធានព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញជូនដំណើរសិស្ស​ និស្សិតទៅបន្តការសិក្សានៅប្រទេសម៉ាឡេស៊ី​ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
    thumbnail
     
    សារលិខិតជូនពររបស់គណៈកម្មការ​ទី៣ព្រឹទ្ធសភា គោរពជូន​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គលនៃថ្ងៃខួបចម្រើនជន្មាយុរបស់ ឯកឧត្តម នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៥
    thumbnail
     
    សារលិខិតជូនពររបស់គណៈកម្មការ​ទី៣ព្រឹទ្ធសភា គោរពជូន​ឯកឧត្តម យឹម ឆៃលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គលនៃថ្ងៃខួបចម្រើនជន្មាយុរបស់ឯកឧត្តម នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៥