ឯកឧត្តម ម៉ែន-ស៊ីផាន់ បានអញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យ​ប្រគេន​ព្រះសង្ឃ​គង់ចាំ​ព្រះវស្សា​នៅ​វត្តព្រះពន្លា និងវត្តត្រពាំងលាច
 
ចែករំលែក ៖

ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន-ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញនាំយកទេយ្យវត្ថុនិងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះពន្លា និងវត្តត្រពាំងលាច និងជួបសួរសុខទុក្ខគ្រួសាររងគ្រោះដោយជំងឺកូវីដ-១៩ កំពុងធ្វើចត្តាឡីស័ក និងចូលរួមបុណ្យសព ១គ្រួសា នៅឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ទេយ្យវត្ថុរួមមាន៖ អង្ករ, ទឹកដោះគោ, ស្ករស, ទឹកត្រី, ទឹកស៊ីអ៊ីវ, សៀង។ សរុបថវិការួម ៣,៥០០,០០០៛(បីលានប្រាំរយពាន់រៀលគត់)។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ