គណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ យាត
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ គណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ យាត សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ឯកឧត្តម សុខ យាត បានទទួលមរណភាព នាថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២១:១០នាទីយប់ ក្នុងន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ