ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមដំណើរមាន ឯកឧត្តម មួង យក់សាន សមាជិកក្រុមប្រឹក្សាខេត្ត លោក អុឹង ឡាយឆាយ សមាគមន៍ព្រះវិហារចិនតាតឺហ្វ័រយាន លោក មេភូមិ និងក្រុមយុវជនសសយក ខេត្ត ក្រុង បានអញ្ជើញចុះជួបសំណេះសំណាសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋពិការ ចាស់ជរាគ្មានទីពឹង មានជីវភាពខ្វះខាត ចំនួន ១០គ្រួសារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមដំណើរមាន ឯកឧត្តម មួង យក់សាន សមាជិកក្រុមប្រឹក្សាខេត្ត លោក អុឹង ឡាយឆាយ សមាគមន៍ព្រះវិហារចិនតាតឺហ្វ័រយាន លោក មេភូមិ និងក្រុមយុវជនសសយក ខេត្ត ក្រុង បានអញ្ជើញចុះជួបសំណេះសំណាសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋពិការ ចាស់ជរាគ្មានទីពឹង មានជីវភាពខ្វះខាត ចំនួន ១០គ្រួសារ រស់នៅសង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភជូននូវគ្រឿងឧបភោក បរិភោគមួយគ្រួសារទទួលបាន អង្ក ២០គីឡូក្រាម មី ១កេះ ទឹកសុទ្ធ ៥យួរ ទឹកវីតាល់ ១កេះ និងថវិកា ២០មុឺនរៀល។ នាឱកាសនោះ ឯកឧត្តម បានថ្លែងអំណរ
ដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងត្រូវបន្តចូលរួមទាំងអស់គ្នាក្នុងការគោរពឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ពិសេសត្រូវអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្លួនជានិច្ច។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ