khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ស្នោ និងសង្កាត់អាឡោក ស្ថិតនៅសាលាសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ស្នោ និងសង្កាត់អាឡោក ស្ថិតនៅសាលាសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីស្ថានភាពទូទៅ ពិសេសជំងឺកូវីដ-១៩ ការងារចាក់វ៉ាក់សាំងជូនដល់កុមារមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ និងការត្រៀមចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ មានអាយុ១៨ឆ្នាំឡើង ដែលនឹងចាប់ផ្តើមចាក់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ១០២១ នេះតទៅ។ បន្ទាប់ពីស្តាប់សេចក្កីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានវាយតម្លៃខ្ពស់ចំពោះការខិតខំនាពេលកន្លងមករបស់អាជ្ញាធរ ក្នុងការបង្ការ និងទប់ស្កាត់វិបត្តិជំងឺកូវីដ-១៩ ការជំរុញប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញ។ បន្ថែមលើនោះ ឯកឧត្តមបានផ្តល់ជាអនុសាសន៍មួយចំនួនដូចជា ៖ ១-លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានឱ្យបន្តប្រឹងប្រែងការងារចំពោះមុខ ២-បញ្ហាជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរគ្រប់ជាន់ថ្នាក់បាននឹងកំពុងបំពេញកិច្ចការជាទីគាប់ប្រសើរ ក៏ប៉ុន្តែជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈម ៣-បន្តការប្រយុទ្ធប្រឆាំងតាមរយៈការចាក់វ៉ាក់សាំង ការអប់រំដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ អនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ យ៉ាងតឹងរ៉ឹង ចំពោះទីកន្លែងដែលមានការជួបជុំគ្នាដូចជា សាលារៀន វត្តអារ៉ាម ទីផ្សារ ភោជនីយដ្ឋានជាដើម និងត្រូវចាត់វិធានការណ៍ចាំបាច់ក្នុងករណីមានការចម្លងមេរោគកូវីដ-១៩ បម្លែងខ្លួនប្រភេទថ្មី ៤-ប្រយុទ្ធប្រឆាំងនឹងការចរាចរណ៍ព័ត៌មានក្លែងក្លាយ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ៥-អនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបង្ហាញនូវសមិទ្ធិផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាន គឺជាសេចក្តីសង្ឃឹម និងអនាគតដ៏រុងរឿងរបស់ប្រទេសជាតិយើង។ ៦- ត្រៀមការងារបោះឆ្នោតអោយបានល្អ អោយទទួលជោគជ័យ ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍន៍ប្រទេសជាតិយើង។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមប្រធានបានឧបត្ថម្ភនូវថវិកាមួយចំនួន និងមីចំនួន ១០កេសផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន​ អញ្ជេីញចូលរួមចុះជួបផ្ទាល់បងប្អូនប្រជាពលរដ្ឋចាស់ជរា ពិការមានជំងឺ ខ្វះខាតជីវភាព នៅក្នុងសង្កាត់ទាំង១០នៃខណ្ឌទួលគោក
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញចូលរួមកិច្ចប្រជុំសភាស្របពេលកិច្ចប្រជុំលើកទី៣០ នៃសន្និសីទភាគីក្របខណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP30) នៅប្រទេសប្រេស៊ីល
    thumbnail
     
    ឯកឧត្តម អន ស៊ុំ និងឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋរងរបួស និងចូលរួមពិធីបុណ្យសពប្រជាពលរដ្ឋស្លាប់ដោយការបាញ់ប្រហារពីទាហានសៀម
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិអ៉ិស្លាមកម្ពុជា(SMU) ឆ្នាំសិក្សា២០២៤-២០២៥
    thumbnail
     
    លិខិតរំលែកទុក្ខរបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធាន​ទី២ព្រឹទ្ធសភា ជូនក្រុមគ្រួសារនៃសព លោក ឌី ណៃដែលបានទទួលមរណភាពនៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយសារការបាញ់ ប្រហារដ៏ឃោរឃៅ និងអមនុស្សធម៌ ពីទាហានថៃលើប្រជាជនខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ