khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ប្រទះឡាង ស្ថិតនៅសាលាសង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ប្រទះឡាង ស្ថិតនៅសាលាសង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីការងារចុះឈ្មោះបោះឆ្នោត និងកាេងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូសទី៣ (ដូសជំរុញ)។ បន្ទាប់ពីស្តាប់សេចក្កីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានវាយតម្លៃខ្ពស់ចំពោះការខិតខំនាពេលកន្លងមករបស់អាជ្ញាធរ ក្នុងការបង្ការ និងទប់ស្កាត់វិបត្តិជំងឺកូវីដ-១៩ ការជំរុញប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និងការងារចាក់វ៉ាក់សាំងដូសជំរុញ។ បន្ថែមលើនោះ ឯកឧត្តមបានផ្តល់ជាអនុសាសន៍មួយចំនួនដូចជា ៖ ១-លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានឱ្យបន្តប្រឹងប្រែងការងារចំពោះមុខ ២-បញ្ហាជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរគ្រប់ជាន់ថ្នាក់បាននឹងកំពុងបំពេញកិច្ចការជាទីគាប់ប្រសើរ ក៏ប៉ុន្តែជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈម ៣-បន្តការប្រយុទ្ធប្រឆាំងតាមរយៈការចាក់វ៉ាក់សាំង ការអប់រំដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ អនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ យ៉ាងតឹងរ៉ឹង និងត្រូវចាត់វិធានការណ៍ចាំបាច់ក្នុងករណីមានការចម្លងមេរោគកូវីដ-១៩ បម្លែងខ្លួនប្រភេទថ្មី ៤-ប្រយុទ្ធប្រឆាំងនឹងការចរាចរណ៍ព័ត៌មានក្លែងក្លាយ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ៥-រាជរដ្ឋាភិបាលបាននឹងកំពុងជំរុញកំណើនសេដ្ឋកិច្ចឱ្យបានកាន់តែប្រសើរជាបន្ទាប់បន្ត ៦-អនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបង្ហាញនូវសមិទ្ធិផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាន គឺជាសេចក្តីសង្ឃឹម និងអនាគតដ៏រុងរឿងរបស់ប្រទេសជាតិយើង ៧-ត្រៀមការងារបោះឆ្នោតឱ្យបានល្អ ឱ្យទទួលជោគជ័យ ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍន៍ប្រទេសជាតិយើង។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមប្រធានបានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាល ស្មៀន និងមន្រ្តី នៃសង្កាត់អូរឬស្សីទី២
    thumbnail
     
    ឯកឧត្តម ទឹម ផន និងលោកជំទាវ ទេព្វ សំអូន ចូលរួមពិធីសំណេះសំណាលជាមួយភ្ញាក់ងារសង្កេតការបោះឆ្នោតគ្រប់បណ្តាស្រុក ក្រុងក្នុងខេត្តព្រៃវែង
    thumbnail
     
    គណៈកម្មការទី១ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រៀបចំពិធី អបអរសាទរខួបលើកទី៧៤ នៃទិវាកុមារអន្តរជាតិ ១មិថុនា
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញជាអធិបតីក្នុងការប្រជុំជាមួយ លោក លោកស្រីក្រុមប្រឹក្សាស្រុក ឃុំ លោក លោកស្រី មេភូមិ ទូទាំងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ក្រុមគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន គ្រូពេទ្យ និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកសង្កេតការណ៍ស.ស.យ.ក