ឯកឧត្តម ម៉ាន់ ឈឿន បានហការជាមួយតំណាងរដ្ឋបាលខណ្ឌទួលគោក បន្តចុះពិនិត្យ បញ្ហាមួយចំនួន៖
 
ចែករំលែក ៖

នៅថ្ងៃ១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានហការជាមួយតំណាងរដ្ឋបាលខណ្ឌទួលគោក បន្តចុះពិនិត្យ :
១-គោលដៅសកម្មភាពរបស់បញ្ជាការដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិក្នុងកម្មវិធីបន្តចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ (ដូសទី៣ឬដូសជម្រុញ) ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងនៅទីតាំងសាលាគរុកោសឮល្យភូមិភាគរាជធានីភ្នំពេញ។
២-សកម្មភាពមន្ត្រីមន្ទីរនៃសុខាភិបាលនៅមណ្ឌលសុខភាពខណ្ឌទួលគោក ដើម្បីចាក់វ៉ាក់សាំងដូសទី២ឲ្យចៅៗ អាយុពី៦ឆ្នាំដល់១២ឆ្នាំ។ ជារួមយើងសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋដែលបាននាំកូនចៅមកទទួលការចាក់វ៉ាក់សាំង បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយដឹងគុណយ៉ាងជ្រាលជ្រៅគោរពជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋបាលខណ្ឌទួលគោកក៏បានសំណូមពរ និងលើកទឹកចិត្តពេលបងប្អូនត្រឡប់ទៅផ្ទះវិញសូមមេត្តាបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារឲ្យបានជាប់ជានិច្ចដើម្បីឆាប់បានត្រឡប់ទៅរកប្រក្រតីភាព
នៃជីវភាពរស់នៅដ៏សុខសាន្តឡើងវិញ ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ