ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ និងសួរ​សុខ​ទុក្ខ​អភិបាលស្រុក ក្រុម​ប្រឹក្សា​ស្រុក ក្រុមប្រឹក្សាឃុំព្រៃគ្រី
 
ចែករំលែក ៖

ព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភានិងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ រួមដំណើរជាមួយ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកុំពង់ឆ្នាំង ចុះជួបសំណេះសំណាល និងសួរសុខទុក្ខអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំព្រៃគ្រី សរុបចំនួន២០នាក់ ស្ថិតនៅសាលប្រជុំសាលាស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរស្រុករួចមក ឯកឧត្តម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការរួមគ្នាប្រឹងប្រែងអនុវត្តផែនការកន្លងមក ហើយបានផ្តល់នូវអនុសាសន៍មូយចំនួន ៖

១-បន្តរក្សាសាមគ្គីភាពដ៏ល្អប្រពៃ ដើម្បីសម្រេចជោគជ័យគ្រប់ភារកិច្ច
២-ខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់
៣-បន្តជម្រុញប្រជាពលរដ្ឋឱ្យទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតតាមការណែនាំរបស់ គ ជ ប
៤-បន្តផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឱ្យរក្សាអនាម័យ បរិស្ថាន តាមផ្សារ និងភូមិ
៥-បន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យរៀនរស់តាមគន្លងដ្មី ព្រោះថាជំងឺកូវីដ-១៩ ពុំដឹងថាចប់នៅពេលណាទេ ដោយអនុវត្ត ៣ការពារ និង៣កុំទាំងអស់គ្នា។ ចុងបញ្ចប់ ឯកឧត្តម បានឧបត្ថម្ភនូវសម្ភារសម្រាប់ការងាររដ្ឋបាល ទឹកថ្នាំសម្លាប់មេរោគ ដបអាកុល ម៉ាស និងថ្នាំគ្រាប់ចិនផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ