ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរក្នុងស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង
 
ចែករំលែក ៖

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រួមមានឯកឧត្តម សុខ ឥសាន អនុប្រធានក្រុម និងជាប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ឯកឧត្តម ឈួន ឡេង លេខាធិការក្រុម និងជាអនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា តំណាងឱ្យលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្រុក ស្មៀនឃុំ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ ស្រុក មកពីស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក នៅសាលាស្រុកព្រះស្តេច ខេត្តព្រៃវែង សរុបចំនួន១១០នាក់ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ការអញ្ជើញចុះជួបសំណេះសំណាលនាឱកាសនេះ គឺដើម្បីក្តាប់នូវស្ថានការណ៍ជាក់ស្តែង ពិនិត្យតាមដានយន្តការនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៅថ្នាក់ក្រោមជាតិ និងឈ្វេងយល់អំពីបញ្ហាប្រឈមនានារបស់ឃុំ ស្រុក ខេត្តនីមួយៗ ដែលបាននិងកំពុងជួបប្រទះ ព្រមទាំងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ