លោកជំទាវ ទី បូរ៉ាស៊ី អនុញ្ញាតឱ្យតំណាងក្រុមហ៊ុនជីហ្គូគ្លូបល់ ចូលជួបសម្តែងការគួរសម
 
ចែករំលែក ៖

នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនជីហ្គូ គ្លូបល់ (G.go Global) ចូលជួបសម្តែងការគួរសម ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន លេខាធិការ និងសមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។
ក្នុងឱកាសជួបសម្តែងការគួរសមនោះ លោកតំណាងក្រុមហ៊ុនជីហ្គូ គ្លូបល់ បានថ្លែងអំណរគុណដល់លោកជំទាវ ទី បូរ៉ាស៊ី ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនបានជួបសម្តែងការគួរសម និងជូនកន្ត្រកផលិតផល Saffron ជូនដល់លោកជំទាវប្រធាន និងអ្នកចូលរួម។ បន្ទាប់មកលោកជំទាវ ទី បូរ៉ាស៊ី បានថ្លែងអំណរគុណដល់តំណាងក្រុមហ៊ុនផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។