
ថ្ងៃច័ន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយ លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិកាក្រសួងធម្មការ និងសាសនា ក្នុងកិច្ចប្រជុំតាមប្រព័ន្ធ zoom ជាមួយព្រះមេគណខណ្ឌទាំង១៤ ឯកឧត្តម សៀ សភ័ក្រ្ត គណៈគ្រប់គ្រងគ្រឹស្តសាសនា ឯកឧត្តម នន់ ម៉ាត់សាត គណៈគ្រប់គ្រងឥស្លាមសាសនា និងប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការងារខែវិច្ឆិកា និងទិសដៅជាអាទិភាពសម្រាប់ខែធ្នូ ឆ្នាំ២០២១។