ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សាខណ្ឌទួលគោក និងចៅសង្កាត់ទាំង១០ ខណ្ឌទួលគោក រាជធានីភ្នំពេញ
 
ចែករំលែក ៖

ស្ថិតនៅសាលប្រជុំសាលាខណ្ឌទួលគោក នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៨:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សាខណ្ឌទួលគោក និងចៅសង្កាត់ទាំង១០ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់ផែនការ និងទិសដៅ

ការងារជាសំខាន់ៗនានា នៅក្នុងស្មារតីប្រុងប្រយ័ត្នបំផុត បន្ទាប់ពីប្រទេសជាតិត្រូវបានបើកឲ្យដំណើរកាឡើងវិញ ។ សម្រាប់ខែធ្នូ ឆ្នាំ២០២១ ការងារជាអាទិភាពរួមមាន

-បន្តយកចិត្តទុកដាក់អនុវត្តផែនការប្រតិបត្តិដែលបានកំណត់ក្នុងប្រតិទិនការងាររបស់គជប

-បន្តលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ

រួមគ្នាគោរព និងអនុវត្តវិធានសុខាភិបាល ៣ការពារ និង៣កុំ ឱ្យយបានជាប់ជាប្រចាំ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ