khmer eng
  • ឯកឧត្តម អន ស៊ុំ និងឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋវ័យចាស់ ចំនួន៤០០នាក់ ស្ថិតនៅក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន
     
    ចែករំលែក ៖

    នារសៀថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋវ័យចាស់ ចំនួន៤០០នាក់ ស្ថិតនៅក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងម្នាក់ៗទទួលបានអាវរងា ១ ភួយ ១ ក្រម៉ា ១ ប្រេងកូឡា ១ តែ១កព្ចាប់ស្កសរ ១គីឡូក្រាម អំបិល ១កព្ចាប់ ទឹកដោះគោ ១កប៉ុង ថវិកា២០.០០០រៀល។ ឯកឧត្តម បានថ្លែងពាំនាំនូវការសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា និងសម្ដេចនាយករដ្ឋមន្រ្តី បានអំពាវនាវ និងផ្តាំផ្ញើឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់គាំទ្រគ្រប់មធ្យោបាយលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ ឱ្យកាន់តែល្អប្រសើរថែមទៀត ពិសេសការឧបត្ថម្ភគាំទ្រដល់ជនចាស់ជរាពិការភាពនៅតាមមូលដ្ឋានសហគមន៍ បន្តជួយគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់ និងសមាគមមនុស្សចាស់នៅតាមសហគមន៍ ឃុំ-សង្កាត់ ក្នុងស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក ជាពិសេសមនុស្សចាស់ជរាពិការមនុស្សចាស់ជរា មានជំងឺ និងគ្មានទីពឹង។ អប់រំសីលធម៌ ទំនៀមទំលាប់ល្អ ដល់សិស្ស និស្សិត ឱ្យចេះគោរព និងស្គាល់គុណតម្លៃមនុស្សវ័យចាស់ លើកទឹកចិត្តចំពោះយុវជនឱ្យស្ម័គ្រចិត្តជួយដល់មនុស្សចាស់ និងរៀបចំឱ្យមនុស្សគ្រប់វ័យទាំងអស់ធ្វើការជាមួយគ្នា និងការចែករំលែកបទពិសោធ និងចំណេះដឹងគ្នាទៅវិញទៅមក។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានពលីក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត
    thumbnail
     
    ឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញអមសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ខេត្តត្បូងឃ្មុំ
    thumbnail
     
    សារលិខិត​ថ្វាយព្រះពរ របស់​ ឯកឧត្តម ឈិត​ សុខុន ប្រធានគណៈកម្មការ​ទី៧ព្រឹទ្ធសភា​ ថ្វាយព្រះពរ​សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៨៩ព្រះវស្សា យាងចូល ៩០ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    សារលិខិត​ថ្វាយព្រះពរ របស់​ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ​ទី២ព្រឹទ្ធសភា​ ថ្វាយព្រះពរ​សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៨៩ព្រះវស្សា យាងចូល ៩០ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ព្រឹទ្ធសភា