ឯកឧត្តម ម៉ុម ជឹមហ៊ុយ ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ និងលោកចៅសង្កាត់ ស្ថិតនៅសាលាសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសភាពការណ៍រួមនៅក្នុងមូលដ្ឋាន
 
ចែករំលែក ៖

ព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ និងលោកចៅសង្កាត់ ស្ថិតនៅសាលាសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសភាពការណ៍រួមនៅក្នុងមូលដ្ឋាន។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោកចៅសង្កាត់រួចមក ឯកឧត្តមប្រធានបានថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានដែលបានខិតខំបំពេញការងារបានយ៉ាងល្អក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចរបស់ខ្លួន និងបានផ្តល់ជាអនុសាសន៍មួយចំនួនដូចជា៖ ១-យកចិត្តទុកដាក់ការត្រៀមបោះឆ្នោតក្រុមប្រឹក្សានាពេលខាងមុខ ២-បន្តអនុវត្តន៍គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងការងារបម្រើសេវាសាធាសារណៈជូនបងប្អូនប្រជាពលរដ្ឋ ៣-អប់រំការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីក្នុងមូលដ្ឋាន ហើយត្រូវចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។