លោកជំទាវ ទី បូរ៉ាស៊ី  បានអនុញ្ញាតឱ្យកញ្ញា ដេង គន្ធា ស្រ្តីខ្មែរដំបូងសិក្សាជំនាញវិស្វកម្ម វិទ្យាសាស្រ្តសម្ភារ:នៅអាមេរិក ចូលជួបសម្តែងការគួរសម
 
ចែករំលែក ៖

កាលពីព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩ ព្រឹក លោកជំទាវ ទី បូរ៉ាស៊ី បានអនុញ្ញាតឱ្យកញ្ញា ដេង គន្ធា ស្រ្តីខ្មែរដំបូងសិក្សាជំនាញវិស្វកម្ម វិទ្យាសាស្រ្តសម្ភារ:នៅអាមេរិក ចូលជួបសម្តែងការគួរសម ។ ស្ថិតក្នុងឱកាសនោះលោកជំទាវបានជម្រាបអំពីតួនាទី ភារកិច្ចរបស់គណ:កម្មការជំនាញទាំង១០នៃព្រឹទ្ធសភា ។
កញ្ញាបានជម្រាបជូនលោកជំទាវជ្រាបផងដែរអំពីការសិក្សាលើជំនាញពីរបៀបមើលលក្ខណ: សម្ភារ: គឺជាកត្តាចំបងនៃការស្រាវជ្រាវ ដើម្បីពង្រឹងគុណភាពសម្ភារ: និងរកវិធីដើម្បីកាត់បន្ថយតម្លៃសម្ភារ: និងក៏អាចឈានទៅផលិតដែកដោយខ្លួនឯងនៅក្នុងស្រុកបានផងដែរ ។លោកជំទាវសូមកោតសសើរ និងអបអរសាទរដែលកូនខ្មែរអាចធ្វើបាន ហើយជាស្ត្រីទៀតដែលសិក្សាលើមុខជំនាញដែលប្រទេសយើងមិនទាន់មាន ។ លោកជំទាវបានជូនពរសូមឱ្យទទួលបានជោគជ័យដើម្បីបំរើប្រទេសជាតិ ព្រោះនេះជាធនធានមនុស្សដែលប្រទេសជាតិកំពុងត្រូវការ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។