លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការទី៥ព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ យោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីពិនិត្យលើ៖
១-សេចក្តីរាយការណ៍បូកសរុបអំពីព្រឹត្តិការណ៍ទូទៅនៅលើពិភពលោក និងការវាយតម្លៃ ព្រមទាំងរំលឹកឡើងវិញអំពីគោលនយោបាយការទូតរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០២១ របស់ឯកឧត្តម សោម សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ។
២-សេចក្តីរាយការណ៍បូកសរុបសកម្មភាពរបស់សមាជិក សមាជិកាព្រឹទ្ធសភាអំពីការចូលរួមកិច្ចប្រជុំអន្តរជាតិជាមួយសភាបណ្តាប្រទេសក្នុងឆ្នាំ២០២១ របស់លោក កុយ ម៉ាឡៃវីរៈ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ។
៣-សេចក្តីរាយការណ៍ស្តីពីលទ្ធផលការងារស្រាវជ្រាវរបស់អគ្គនាយកដ្ឋានស្រាវជ្រាវក្នុងឆ្នាំ២០២១ របស់ឯកឧត្តម គឹម សុចិត្រា អគ្គនាយករងនៃអគ្គនាយកដ្ឋានស្រាវជ្រាវ។
៤-ការចូលរួមមតិយោបល់របស់ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាអង្គប្រជុំ សំនួរ សំណូមពរលើបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា អគ្គនាយករងនៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ អគ្គនាយករងនៃអគ្គនាយកដ្ឋានស្រាវជ្រាវ និងប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៥ព្រឹទ្ធសភា៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។