ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជូបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៩
 
ចែករំលែក ៖

្រឹកថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជូបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៩ ចំណុះស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងមានអ្នកចូលរួមសរុប ចំនួន៥៥នាក់ ដើម្បីស្ដាប់របាយការណ៍ អំពីសភាពការណ៍ទូទៅរបស់រដ្ឋបាលឃុំ។ ក្រោយពីស្ដាប់របាយការណ៍រួច ឯកឧត្តម បានថ្លែងកោតសរសើរ និងពាំនាំនូវការសាកសួរសុខទុក្ខពី សម្ដេចប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនិតិកោសលបណ្ឌិតអនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិតអនុប្រធានទី២ ព្រឹទ្ធសភា ចំពោះក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងប្រជាពលរដ្ឋទូទាំងស្រុកសាមគ្គីមានជ័យ ដែលបានសាមគ្គីគ្នាខិតខំបំពេញភារកិច្ចធ្វើឱ្យភូមិ ឃុំ មានសុខសន្តិភាព និងមានការអភិវឌ្ឃជាបន្តបន្ទាប់ រំលឹកអំពីតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អំពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការបម្រើសេវាសាធារណ អំពីសុខុមាលភាពប្រជាពលរដ្ឋ ពិសេសជំងឺកូវីដ-១៩ ទោះព្រឹត្តិការណ៍ ២០កុម្ភ: ត្រូវបានបិទបញ្ចប់ ក៏នៅបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួម កុំបីធ្វេសប្រហែសឱ្យសោះ ជំរុញប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងដូសជម្រុញគ្រប់គ្នា។ ពិសេសអំពីជំហាន នៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្តម្ភ អាកុល ម៉ាស ជូនគ្រប់ឃុំ ស្រុក មណ្ឌលសុខភាពស្រុក និងបានឧបត្ថម្ភដល់អ្នកចូលរួមផងដែរ ចំណាយថវិកាអស់ចំនួន ៦ ១៧៧ ៥០០៛។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ