ឯកឧត្តម ម៉ែន ស៊ីផាន់ បានអញ្ជើញជួបពិភាក្សាការងារដែលបម្រើឱ្យការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
 
ចែករំលែក ៖

ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ដែល​បម្រើ​ឱ្យ​ការងារ​ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្នុងឱកាសនោះដែរឯកឧត្តមបានឧបត្ថម្ភថវិកាជូនរដ្ឋបាលឃុំចំនួន ២០០ ០០០រៀល ឧបត្ថម្ភក្រុមប្រឹក្សាឃុំចំនួន ៤០០ ០០០រៀល ឧបត្ថម្ភគម្រោងចំណាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនាពេលខាងមុខថវិកាចំនួន ២ ០០០ ០០០រៀល និងឧបត្ថម្ភជូនគ្រួសារសព ៤គ្រួសារ ៤០០ ០០០រៀល។ សរុបថវិការួមមានចំនួន ៣ ០០០ ០០០រៀល (បីលានរៀល)។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ