ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសុំម្ចាស់ទឹកម្ចាស់ដីសាងសង់អគារសិក្សា ១ខ្នង ៥បន្ទប់ ធ្វើអំពីថ្ម ប្រក់ក្បឿង ស្ថិតនៅអនុវិទ្យាល័យទ្រាស់ ឃុំទ្រាស់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយលោក លឿង សុភក្តិ អភិបាលស្រុក លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក រ៉ែម វីរៈ ស្នងការរងខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសុំម្ចាស់ទឹកម្ចាស់ដីសាងសង់អគារសិក្សា ១ខ្នង ៥បន្ទប់ ធ្វើអំពីថ្ម ប្រក់ក្បឿង ស្ថិតនៅអនុវិទ្យាល័យទ្រាស់ ឃុំទ្រាស់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ អគារសិក្សា១ខ្នង ត្រូវបានរៀបចំសាងសង់នេះកើតឡើងពីការរួបរួមសាមគ្គីគ្នារបស់សប្បុរសជន ដែលបានចូលរួមមានចំនួនជាង១០០នាក់ បានទឹកបាក់ជាង១ម៉ឺនដុល្លារអាមេរិក។ ជាមួយនេះ ឯកឧត្ដម បានចូលរូមស៊ីម៉ងត៍ ចំនួន៥តោន លោក លឿង សុភក្តិ ស៊ីម៉ងត៍ ចំនួន១០តោនផងដែរ។ ក្នុងពិធីនេះ ឯកឧត្ដម បានថ្លែងនូវការសួរសុខទុក្ខ និងកោតសសើរដល់លោកនាយក លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងក្នុងកិច្ចការអភិវឌ្ឍ ទាំងជំនាញទន់ និងរឹង ដើម្បីជាប្រយោជន៍ដល់មូលដ្ឋាន និងសង្គមជាតិ។ បានរំលឹកថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ជំងឺកូវីដ-១៩ បានឆ្លងចូលសហគមន៍ ធ្វើឱ្យប្រជាជនទូទាំងប្រទេសជួបបញ្ហាជាច្រើន ពិសេសបញ្ហាសេដ្ឋកិច្ច និងជីវភាពគ្រួសារ។ រាជរដ្ឋាភិបាល បានខិតខំរិះរកគ្រប់មធ្យោបាយក្នុងការស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាជនឥតគិតថ្លៃ ដូចនេះ យើងទាំងអស់់គ្នាត្រូវគោរពឱ្យបាននូវវិធានការ ៣ការពារ និង៣កុំ ដើម្បីកុំឱ្យជំងឺដ៏កាចសាហាវនេះឆ្លងចូលក្នុងសហគមន៍មូលដ្ឋានយើងទៀត។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ