លោកជំទាវ អ៊ុ សំ ស៊ឹម កា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតអនុប្រធានទី១ ព្រឹទ្ធសភា រួមនិងមន្រ្តីខុទ្ទកាល័យ បានអញ្ជើញនាំយកនូវបច្ច័យ ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគមួយចំនួន ប្រគេនដល់ព្រះសង្ឃ និងពិគ្រោះពិភាក្សាអំពីកិច្ចដំណើរការនៃការកសាងកំផែងវត្តពង្ររង្សី
 
ចែករំលែក ៖

នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២ លោកជំទាវ អ៊ុ សំ ស៊ឹម កា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតអនុប្រធានទី១ ព្រឹទ្ធសភា រួមនិងមន្រ្តីខុទ្ទកាល័យ បានអញ្ជើញនាំយកនូវបច្ច័យ ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគមួយចំនួន ប្រគេនដល់ព្រះសង្ឃ និងពិគ្រោះពិភាក្សាអំពីកិច្ចដំណើរការនៃការកសាងកំផែងវត្តពង្ររង្សី ហៅវត្តជ្រៃម្រាក់ ដែលជាសំណូមពររបស់លោកតាលោកយាយចំណុះជើងវត្ត ដោយមានការចូលរួមពីមេឃុំ អាជ្ញាធរ និងប្រជាពលរដ្ឋ ដើម្បីឯកភាពក្នុងការកសាងកំផែងវត្ត កម្មវិធីនេះប្រារព្ធនៅ វត្តពង្សរង្សី ហៅវត្តជ្រៃម្រាក់ ស្ថិតនៅភូមិជ្រៃម្រាក់ ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ