ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដើម្បីពិនិត្យពិភាក្សាលើ៖
១-របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមប្រចាំខែមករា ឆ្នាំ២០២២។
២-សំណើសុំគោលការណ៍ ដើម្បីចុះជួបសំណេះសំណាលជាមួយអាជ្ញាធរក្រុង ស្រុក នៅភូមិភាគទី២។
៣-របាយការណ៍សកម្មភាពរបស់ក្រុមប្រចាំខែមករា ឆ្នាំ២០២២ និងការចូលរួមជាមតិយោបល់របស់សមាជិកសមាជិកាក្រុម ព្រមទាំងពិនិត្យលើបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុម និងមន្ត្រីនៃការិយាល័យអមក្រុមភូមិភាគទី២៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ