លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធកាត់ខ្សែបូរឆ្លងខ្លោងទ្វារ និងបញ្ចុះបឋមសិលាកសាងកុដិថ្មី
 
ចែករំលែក ៖

នាព្រឹកថ្ងៃទ30 ខែមករា ឆ្នាំ2022 លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី5 ព្រឹទ្ធសភា និងសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី8 បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធកាត់ខ្សែបូរឆ្លងខ្លោងទ្វារ និងបញ្ចុះបឋមសិលាកសាងកុដិថ្មី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាស្រុកកំពង់ស្វាយ លោកអភិបាលរងស្រុក ក្រុមការងារចុះជួយស្រុក សប្បុរសជន និងមានការអញ្ជើចូលរួមពីសំណាក់លោកយាយ លោកតា មួយចំនួនផងដែ។ នៅក្នុងពិធីនោះលោកជំទាវបានសំណេះសំណាល និងកោតសរសើរដល់អាជ្ញាធរនិងថ្លែងអំណរគុណដល់សប្បុរសជនដែលមានសទ្ធាជ្រះថ្លាចូលរួមកសាងសមិទ្ធផលនេះឡើង ហើយសមិទ្ធផលទាំងអស់នេះកើតឡើងក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវក៏បានធ្វើការផ្តាំផ្ញើរដល់លោកយាយ លោកតា មា មីង ឱ្យថែរក្សាសុខភាពរស់ដោយនៅតាមបែបគន្លងថ្មី បីកុំ បីការពារ។ នៅកិច្ចបញ្ចប់នៃកម្មវិធី លោកជំទាវបានចូលរួមបច្ច័យកសាងមួយចំនួន និងជូនក្រមា សាប៊ូ និងបច្ច័យចំនួនមួយម៉ឺនរៀល ដល់លោកយាយ លោកតាចំនួន256នាក់ ស្ថិតនៅវត្តឥន្ទនិមិត្ត (ហៅវត្តត្បែង) ភូមិត្បែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ