khmer eng
  • ឯកឧត្ដម ជឹម លាវ រួមជាមួយ លោកជំទាវ ស៊ី វណ្ណថា បានអញ្ជេីញចូលរួមប្រជុំសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំត្រពាំងគរចំនួន៣៣រូប ដើម្បីស្វែងយល់ និងប្រមូលព័ត៌មាន ពីវឌ្ឍនភាព និងបញ្ហានានាជុំវិញដំណើរការឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៤ ខខែកុម្ភៈឆ្នាំ២០២២ នៅសាលប្រជុំសាលាឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឯកឧត្ដម ជឹម លាវ សមាជិកគណៈកម្មកាទី១ ព្រឹទ្ធសភា និងជាក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ រួមជាមួយ លោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជេីញចូលរួមប្រជុំសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំត្រពាំងគរចំនួន៣៣រូប ដើម្បីស្វែងយល់ និងប្រមូលព័ត៌មាន ពីវឌ្ឍនភាព និងបញ្ហានានាជុំវិញដំណើរការឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ ។ នាពេលនោះដែរ ឯកឧត្តម និងលោកជំទាវ បានចូលរួមដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋានភូមិ ឃុំ ផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម លោកជំទាវ បានឧបត្ថម្ភថវិកាជូនសមាជិកក្រុមប្រឹក្សាឃុំដែលបានអញ្ជើញចូលរួមនាពេលនោះចំនួន ៣៣០,០០០៛ ផងដែរ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ទឹម ផន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម យាន អុីស្រេង
    thumbnail
     
    លោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាការផ្លាស់ប្តូរព័ត៌មានក្នុងស្ថាប័ន ស្ដីពីអត្រានុកូលដ្ឋាន និងការចុះសំបុត្រកំណើតនៅកម្ពុជា
    thumbnail
     
    គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម យាន អុីស្រេង
    thumbnail
     
    លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ជប់លៀងស្វាគមន៍ជូនគណៈប្រតិភូ APF
    thumbnail
     
    លោកជំទាវ មាន សំអាន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម យាន អុីស្រេង