
នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បាននាំទេយ្យទាន គ្រឿងឧបភោគ បរិភោគ រួមមាន៖ សាដក អង្ករ ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ នៅក្នុងវត្តប្រាសាទស្វាយព្រៃ ឃុំកំពង់ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងនាមជាសាសនិកកាន់ព្រះពុទ្ធសាសនា ឯកឧត្តម យ៉ង់ សែម សូមឧទ្ទិសកុសលផលបុណ្យដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិទៅកាន់លោកខាងមុខសូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕