លោកជំទាវ មាន សំអាន បានញ្ជេីញ ចូលរួមជាអធិបតីក្នុងពិធី បិទ វគ្គ បំប៉ន ពង្រឹង សមត្ថភាព ដល់ ស្រ្តី ថ្នាក់ ដឹកនាំ ស្រុក ឃុំ របស់ សមាគម នារី កម្ពុជា ដេីម្បី សន្តិភាព និង អភិវឌ្ឍន៍
 
ចែករំលែក ៖

នារសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ លោកជំទាវ មាន សំអាន ប្រធាន គណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានញ្ជេីញ ចូលរួមជាអធិបតីក្នុងពិធី បិទ វគ្គ បំប៉ន ពង្រឹង សមត្ថភាព ដល់ ស្រ្តី ថ្នាក់ ដឹកនាំ ស្រុក ឃុំ របស់ សមាគម នារី កម្ពុជា ដេីម្បី សន្តិភាព និង អភិវឌ្ឍន៍ ដែលអញ្ជើញមកពីស្រុកជេីងព្រៃ ស្រុកបាធាយ និងស្រុកព្រៃឈរ នៅសាលា ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។

វគ្គបណ្តុះបណ្តាលនេះ ក៏មានការធ្វើបទបង្ហាញពីវាគ្មិនសំខាន់ៗមួយចំនួន រួមមាន ៖ ១-លោកជំទាវ កុល ធារិន សមាជិការដ្ឋសភា និងជាអនុប្រធានកិត្តិយសសាខាសមាគមខេត្ត ២-លោកជំទាវ ស៊ី វណ្ណថា សមាជិកាព្រឹទ្ធសភា និង៣-លោកស្រី ស៊ាង វណ្ណ លក្ខិណា ប្រធាន មន្ទីរ កិច្ចការ នារី និងជាអនុសាខាសមាគមខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកស្រីអនុសាខាសមាគមនារីស្រុកនិងសមាជិកា អនុសាខាស្រុកជេីងព្រៃ ស្រុក បាធាយ និងស្រុកព្រៃឈរ សរុបចំនួន ៦៦នាក់។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។