ឯកឧត្តម ហែម ខន អញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំ និងប្រជាពលរដ្ឋចាស់ជរាទ័លក្រ ចំនួន២១នាក់ នៅឃុំខ្ទុំក្រាំង
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា អមដំណើរដោយឯកឧត្តម ទេព មាន ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ហ៊ុយ ស៊ីធឿន សមាជិកក្រុមប្រឹក្សាស្រុកសំរោងទង បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំខ្ទុំក្រាំង ដើម្បីស្វែងយល់ពីផែនការត្រៀមរៀបចំការបោះឆ្នោតនាពេលខាងមុខ វឌ្ឍនភាពនិងបញ្ហាប្រឈមនៃការអភិវឌ្ឍឃុំ (ពី២០១៧-២០២២) ការរៀបចំគោលនយោបាយអភិវឌ្ឍន៍ឃុំឆ្នាំ២០២២- ២០២៧ តុល្យភាពថវិកាឃុំ និងការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ស្ថិតនៅឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បន្ទាប់មក ឯកឧត្តម បានបន្តជួបសំណេះសំណាលសួរសុខទុក្ខជាមួយចាស់ជរាទីទ័លក្រចំនួន ២១នាក់ និងបាននាំយកអំណោយចែកជូន ដោយក្នុងម្នាក់ៗទទួលបាន ភួយ០១, ក្រមា០១, សៀវភៅធម៌ ០១ក្បាល, ថវិកា ៣០,០០០រៀល និងអាហារ ០១កញ្ចប់ (នំបុ័ង ០១, ត្រីខ ០១, ទឹកសុទ្ធ ០១)។ ដោយឡែកអាជ្ញាធរឃុំចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រម៉ា ០១, សៀវភៅធម៌ ០១ក្បាល, ថវិកាចំនួន ២០,០០០រៀល និងអាហារ ០១កញ្ចប់ (នំបុ័ង ០១, ត្រីខ ០១, ទឹកសុទ្ធ ០១) ដោយចំណាយថវិកាសរុបចំនួន ១,៧១៥,០០០ រៀល។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ