លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពថ្នាក់ដឹកនាំស្រ្តី ក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តកណ្តាល
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ប្រធានគណៈចលនាស្រ្តី និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពថ្នាក់ដឹកនាំស្រ្តី ក្រុង-ស្រុក ឃុំ-សង្កាត់ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវសមាជិកាព្រឹទ្ធសភា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត សមាជិក ក្រុមចលនាស្រ្តី និងសមាគមនារីខេត្ត ប្រធានបណ្តាញស្រ្តី ក្រុង ស្រុក និងបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់(ពេញសិទ្ធិជានារី) សរុប១២០រូប នៅសាលប្រជុំសាលាខេត្តកណ្តាល។

វគ្គបណ្តុះបណ្តាននេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងពីកម្មវិធីនយោបាយ និងគោលការណ៍ដឹកនាំរបស់គណបក្សចំពោះស្ត្រី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះស្រ្តីក្នុងការទទួលបានសេវាសាធារណៈនៅមូលដ្ឋាន រំលឹកឡើងវិញ នូវប្រវត្តិ រចនាសម្ព័ន្ធ តួនាទី និងសកម្មភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី ក្នុងការចូលរួមក្នុងសកម្មភាពនយោបាយ និងអភិវឌ្ឍន៍ តាមមាគ៌ានយោបាយរបស់គណបក្ស លើកកម្ពស់ការប្តេជ្ញាចិត្តរបស់ស្ត្រីក្នុងបក្សឲ្យកាន់តែអង់អាចក្នុងការបំពេញតួនាទីក្នុងបក្ស និងរដ្ឋាភិបាលឆ្ពោះទៅកាន់ភាពជោគជ័យក្នុងការបោះឆ្នោតក៏ដូចជាការដឹកនាំប្រទេសជាតិយូរអង្វែង។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។